អាមេរិក អះអាងថា អ៊ីរ៉ង់ មានវត្ថុធាតុដើម ដែលអាចផលិតគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦ គ្រាប់

ព្រឹទ្ធសមាជិកសភាសាធារណៈរដ្ឋអាមេរិក លោក Lindsey Graham បានអះអាងថា អ៊ីរ៉ង់ មានបរិមាណអាវុធកម្រិតអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦ គ្រាប់។

លោក Graham បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយថា អ៊ីរ៉ង់ មានសារធាតុអ៊ុយរ៉ាញ៉ូមច្រើនគ្រប់គ្រាន់អាចធ្វើគ្រាប់បែកចំនួន ៦ គ្រាប់ ។ ពួកគេនឹងប្រើវា។ អ៊ីរ៉ង់ គឺនឹងត្រៀមបង្កើតគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦ ។ ពួកគេនឹងសម្លាប់អ៊ីស្រាអែល។

ទោះជាយ៉ាងណា លោក មិន​បាន​បង្ហាញ​ភស្តុតាង​ដើម្បី​បញ្ជាក់​ការ​អះអាង​របស់​លោក ណាមួយនោះទេ ហើយ​ក៏​មិន​បង្ហាញ​ប្រភព​ផងដែរ។

ដោយឡែក មេបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Michael Kurilla បានកត់សម្គាល់ថា ទីក្រុង Tehran មិនបានធ្វើការសម្រេចចិត្តក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេ ហើយ លោកប្រធានាធិបតី Masoud Pezeshkian ថា ទីក្រុងនេះ ក៏មិនស្វែងរកគោលដៅនៃការទទួលបានគ្រាប់បែកបរមាណូនោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោក បានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយស្នើឱ្យមានការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ ខណកាល​ពី​ថ្ងៃ​ចន្ទ គេ​បាន​ដឹង​ថា ភាគី​ទាំង​ ២ យល់​ព្រម​ធ្វើ​ការ​ចរចា​ជុំ​ដំបូង​ក្នុង​ប្រទេស​អូម៉ង់​ នៅ​ថ្ងៃ​ទី ១២ ខែ​មេសា នេះ៕

ដោយ៖ ពេជ្រ    

Written by 

Related posts

Leave a Comment