ប្រកាសតែងតាំងផ្លាស់ប្ដូរមន្រ្តីរាជការសាលាខេត្តតាកែវចំនួន២៤រូប

តាកែវ ៖ នៅថ្ងៃច័ន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមវុី សំណាង អភិបាលខេត្តតាកែវបានអញ្ជើញជាគណ:អធិបតីក្នុងពិធីសំណេះសំណាលនិងប្រកាសតែងតាំង ប្លាស់ប្ដូមន្ត្រីរាជការ សាលាខេត្តតាកែវចំនួន២៦រូប នៅសាលប្រជុំរបស់សាលាខេត្តតាកែវ។

លោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវបានអោយដឹងថា មន្រ្តីរាជការដែលប្រកាស់តែងតាំងរួមមាន លោក ភុំ ផល ជានាយកទីចាត់ការរដ្ឋបាល លោក ឆេង ចន្ថា នាយកទីចាត់ការផែនការនិងវិនិយោគ  លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការរិយាល័យនិងមន្រ្តីមួយចំនួនទៀត។           លោកនាយករដ្ឋបាលសាលាខេត្តបានបញ្ជាក់ថាដោយឡែករដ្ឋបាលខេត្តគ្រោងនឹងស្នើសុំទៅក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថតែងតាំងនាយកទីចាត់ការហិរញវត្ថុរបស់រដ្ឋបាលសាលាខេត្តតាកែវផងដែរ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីរាជការទើបទទួលបានការ ប្លាស់ប្ដូតែងតាំងមុខតំណែងថ្មី ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន និងត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឲ្យបានល្អ និងត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់។តាកែវ

Written by 

Related posts

Leave a Comment