ពិធី​អភិសេក​ផ្លាស់ប្ដូរ​គ្រឿង​សក្ការៈ​ថ្មី​ថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម

ប្រធាន​ក្រុម​ការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​ លោកបណ្ឌិត ហ៊ី វីរៈ តំណាង​​ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ រួមជាមួយលោក ប្រាក់​ សោភ័ណ​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប​ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានចូលរួម​ក្នុង​ពិធី​អភិសេក​ផ្លាស់ប្ដូរ​គ្រឿង​សក្ការៈ​ ថ្មីថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ ខេត្ត​សៀមរាប​។

ពិធី​អភិសេក​ផ្លាស់ប្ដូរ​គ្រឿង​សក្ការៈ​នេះ​ ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ផ្លាស់ប្ដូរ​គ្រឿង​សក្ការៈ​ថ្មី​ ជំនួស​គ្រឿង​សក្ការៈ​ចាស់​ដែល​បាន​ប្រេប្រើប្រាស់​យូរ​ឆ្នាំ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ និង​សុំសេចក្តី​សុខ​ សម្បូរ​សប្បាយ​ រីកចម្រើន នៃ​ព្រះ​បារមី​ព្រះ​អង្គចេក​ព្រះ​អង្គ​ចម​៕

Written by 

Related posts

Leave a Comment