អ៊ីស្រាអែល ចាប់បានភស្តុតាងដែលអ៊ីរ៉ង់ចូលដៃជាមួយក្រុមហាម៉ាស ប្រុងកម្ទេចក្រុងយេរ៉ូសាឡឹមចោល

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានចោទប្រកាន់ថ្នាក់ដឹកនាំនៃចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាសថា មានទំនាក់ទំនងផ្ទាល់ជាមួយអ៊ីរ៉ង់ ដោយបែងចែកទឹកប្រាក់ចំនួន ៥០០,០០០ លានដុល្លារ ដល់ក្រុមនេះ។

លោក Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំកំពុងបង្ហាញឯកសារដែលត្រូវបានរកឃើញនៅក្នុងផ្លូវរូងក្រោមដីរបស់មន្ត្រីជាន់ខ្ពស់ហាម៉ាស នៅតំបន់ហ្គាហ្សា ដែលបង្ហាញពីទំនាក់ទំនងផ្ទាល់រវាងអ៊ីរ៉ង់ និងមេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar និងលោក Muhammad Deif ដែលជាផ្នែកនៃការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះផែនការរបស់ហាម៉ាសដើម្បីបំផ្លាញអ៊ីស្រាអែល។

លោក បានបន្តថា នៅក្នុងឯកសារនោះ មេដឹកនាំក្រុមហាម៉ាស់ ស្នើសុំពីមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម ឱ្យផ្ទេរប្រាក់ចំនួន ៥០០ លានដុល្លារ សម្រាប់ការបំផ្លាញរដ្ឋអ៊ីស្រាអែល។

យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បានបន្ថែមថា ការសន្និដ្ឋានរបស់យើងគឺដូចការពិតស្ទើរតែទាំងស្រុង ហើយអ៊ីរ៉ង់គឺមានក្បាលជាសត្វពស់ ។

ទន្ទឹមនោះ លោក Katz ក៏បានប្ដេជ្ញាថា អ៊ីស្រាអែល នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរំលាយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។  

គួរបញ្ជាក់ថា ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស ធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាដោយសម្លាប់អ្នកស្រុកនៅតំបន់ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងជាង ២៥០ នាក់រួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment