ក្រមនាគខៀវបឹងកេត នឹងបើកទ្វារពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលក្រុមភ្ញៀវសឹង្ហក្រហមភ្នំពេញក្រោន សម្រាប់សប្ដាហ៍ទី១៤នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ខណការប្រកួតដ៏ធំនេះ ដែលបងប្អូនអ្នកគាំទ្រតែងតែហៅថា The Cambodian Classic Match។
សម្រាបជំនួបដ៏ធំនេះចំនួន ៥ ប្រកួតចុងក្រោយគឺ បឹងកេតមិនទាន់អាចយកឈ្នះលើភ្នំពេញក្រោនសូម្បីតែម្តងទ្បើយចាប់តាំងពីឆ្នាំ ២០២៣ ពោលគឺ ៥ ប្រកួតស្មើតែ ១ លើកប៉ុណ្ណោះគឺ៥-៥ ដោយចាញ់ចំនួន៤លើកក្នុងលទ្ធផល ២-១, ៥-០, ១-០ និង ២-១។
ដូច្នេះយើងរងចាំមើលថាតើលោក Conor Nestor អាចបញ្ឈប់ភាពខ្លាំងរបស់ភ្នំពេញក្រោន ដែលជាក្រុមមិនទាន់របូតចាញ់សូម្បីតែម្តង នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិកបានដែរឬទេ…?៕