ព្រះខ័នរាជស្វាយរៀង រកបាន ៣ពិន្ទុបន្ថែមទៀត ក្នុងជំនួប Big Macth តំបន់ Top6 នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៤-២៥ សប្ដាហ៍ទី២៧ ដោយបន្តកៅអីកំពូលតារាង ដាច់ ៤ពិន្ទុពីភ្នំពេញក្រោន។
គិតត្រឹម បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ដោយ២៥ប្រកួត ឈ្នះ២១ ស្មើ១ និងចាញ់៣ មាន៦៤ពិន្ទុ ខណ:ភ្នំពេញក្រោន ២៥ប្រកួត ឈ្នះ១៩ ស្មើ៣ និងចាញ់ ៣ មាន ៦០ពិន្ទុ។
ចំណែកលទ្ធផគូផ្សេងទៀតរួមមាន៖
– គិរីវង់សុខសែនជ័យ ២-០ ឡាយហ្វ ខេត្តព្រះសីហនុ
– អង្គរថាយហ្គឺរ ២-៣ វិសាខា
– បឹងកេត ០-០ ណាហ្គាវើលដ៍
– ទ័ព ២-១ អាយអេសអាយ៕
