វេណេហ្ស៊ុយអេឡា ប្រកាសនឹងសម្របខ្លួនជាមួយពន្ធទៅវិញទៅមក

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា ប្រទេសវេណេហ្ស៊ុយអេឡា នឹងជម្នះការលំបាកនៃសង្គ្រាមពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលប្រកាសដោយប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ពិភពលោកទាំងមូល។

លោក Maduro បានលើកឡើងថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្នះរាល់ការលំបាកនៃសង្គ្រាមសេដ្ឋកិច្ចដែលប្រធានាធិបតីអាមេរិកប្រកាសដល់ពិភពលោកទាំងមូល ក៏ដូចជាចំពោះប្រទេសវេណេហ្ស៊ុយអេឡា ។

ទន្ទឹមនោះ លោក ជឿជាក់ថា លោក ត្រាំ ក៏បានគិតទុកពីអ្វីដែលនឹងត្រូវធ្វើ នៅថ្ងៃអនាគតផងដែរ មុនពេលប្រកាសពន្ធនេះ។

លោក Maduro បានសង្កត់ធ្ងន់ថា សាធារណរដ្ឋ បានរៀបចំសម្រាប់សង្គ្រាមពាណិជ្ជកម្ម និងសេដ្ឋកិច្ចសកល ហើយបានបង្កើតផែនការសម្រាប់ព្រឹត្តិការណ៍ណាមួយពីព្រោះវេណេហ្ស៊ុយអេឡា ជាប្រទេសសេរី អធិបតេយ្យភាព និងឯករាជ្យ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែមេសា លោក ត្រាំ បានប្រកាសពន្ធលើការនាំចូលពីប្រទេស និងដែនដីចំនួន ១៨៥ ប្រទេស ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment