ក្រុង Tel Aviv របស់អ៊ីស្រាអែល រងការគំរាមកំហែងខ្លាំងពីក្រុង Houthis

យេម៉ែន Houthis មកពីចលនាឧទ្ទាម Ansar Allah បានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅយោធាអ៊ីស្រាអែល នៅជិតទីក្រុង Tel Aviv ។  នេះបើតាមអ្នកនាំពាក្យយោធារបស់ចលនា លោក Yahya Saria ។

អ្នកតំណាងនៃចលនានេះ បាននិយាយថា កងកម្លាំងប្រដាប់អាវុធយេម៉ែន កំពុងចាប់ផ្ដើមប្រតិបត្តិការមួយ ដើម្បីបំផ្លាញគោលដៅយោធាអ៊ីស្រាអែល នៅក្នុងតំបន់ Jaffa ដោយប្រើយន្តហោះគ្មានមនុស្សបើក ។

ទន្ទឹមនោះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) ក៏បានរាយការណ៍ពីការស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក ចូលទៅជិតដែនអាកាសរបស់ប្រទេសពីភាគខាងកើត នោងអះអាងពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ពីលើវាលខ្សាច់ Arava នៅភាគខាងត្បូងប្រទេស ផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការកើនឡើងនៃជម្លោះ នៅតំបន់ហ្គាហ្សា ក្នុងឆ្នាំ ២០២៣ ក្រុម Houthis បានចេញការព្រមានពីការទម្លាក់គ្រាប់បែកលើទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធពីការរុករកដែនទឹកនៃសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb ៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment