សិក្ខាសាលា ស្តីពី “មូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន” ឆ្នាំ២០២៥

ស្ទឹងត្រែង៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នាយកដ្ឋានអប់រំយុវជន និងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពីធីបើកសិក្ខាសាលា ស្ដីពី “មូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន” ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់  នាយក នាយករង លោកគ្រូ អ្នកគ្រូ គរុសិស្ស នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសានខេត្តស្ទឹងត្រែង និងក្រុមការងារពាក់ព័ន្ធ សរុបចំនួន ១២០ នាក់ (ស្រី ៦៨នាក់)។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាបំណិនដ៏ចាំបាច់សម្រាប់ការរៀបចំផែនការជីវិតឱ្យមានភាពរឹងមាំ និងបង្កាពីហានិភ័យផ្សេងៗជាពិសេសចំណេះដឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ ការរៀន និងការបំពេញការងារប្រចាំថ្ងៃ។

លោកប្រធាននាយកដ្ឋានបានផ្ដល់អនុសាសន៍មួយចំនួនជូនអង្គពិធី៖

-ជំរុញការយល់ដឹងពីអត្ថប្រយោជន៍នៃការសន្សំ ការវិនិយោគ និងការប្រើប្រាស់សាច់ប្រាក់ចំគោលដៅ និងមានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយហានិភ័យនៃការជាប់បំណុលធ្ងន់ធ្ងរ និងក្លាយជាជនរងគ្រោះផ្នែកហិរញ្ញវត្ថុមិនស្របច្បាប់ ដែលតែងតែកើតមាននាពេលបច្ចុប្បន្ន ដ៏ដូចជាទៅថ្ងៃអនាគត។

-ជំរុញគរុសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា នៅតាមគ្រឹះស្ថានសាធារណៈសំដៅចូលរួមចំណែកអភិវឌ្ឍយុវជន និងកុមារឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ជាពិសេសបំណិនសតវត្សទី២១ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

-លើកទឹកចិត្តគរុសិស្សទាំងអស់ឱ្យមានស្មារតីចូលរួមចំណែកក្នុងការងារស្ម័គ្រចិត្តដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ៕

Written by 

Related posts

Leave a Comment