ស្វាយរៀង និង វិសាខា ​ដឹក​ដៃគ្នា​ឡើង​​​វគ្គ១/៤ផ្ដាច់ព្រ័ត្រ ​ពាន​សម្តេច​តេជោ ក្រោយឈ្នះ​គូប្រ​ជែងទាំង២ជើង

ព្រះខ័នរាជស្វាយរៀង និង វិសាខា បានដឹក​ដៃគ្នា​ឡើង​ទៅកាន់​វគ្គពានកណ្ដាល​ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោយ​យក​ឈ្នះ​លើ​គូប្រកួត​សរុប​ទាំង២ជើងរៀងៗខ្លួន។

មុនឡើងវគ្គនេះព្រះខ័នរាជស្វាយរៀង ៣-២ គិរីវង់សុខសែនជ័យ (ទាំងពីរជើង ៥-២) ចំណែក វិសាខា ៤-០ សមាគមបាល់ទាត់ ខ.ភ.ម (ទាំងពីរជើង ៦-២)។ ការប្រកួត​វគ្គពានកណ្ដាល​ផ្ដាច់ព្រ័ត្រយើងនឹងជូនដំណឹងនៅពេលក្រោយ៕

Written by 

Related posts

Leave a Comment