ភាពចលាចល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ រារាំង​ដល់​ការងារ​សង្គ្រោះដោយគ្រោះរញ្ជួយដី

គិតមកដល់ពេលនេះចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន បានកើនឡើងដល់ជាង ២,០០០នាក់ហើយ និងជិត ៤,០០០នាក់រងរបួស។  យោធានិយាយថាមនុស្សរាប់រយនាក់ផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ។

គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលនៃប្រទេសនៅជិតទីក្រុង Mandalay កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ការរញ្ជួយដីបន្តបាននិងកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយអគារដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរអាចប្រឈមនឹងហានិភ័យនៃការដួលរលំបន្តទៀត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​ចែក​រំលែក​វីដេអូ​ពី​អ្វី​ដែល​ហាក់​ដូច​ជា​ផ្នែក​ខាង​ក្នុង​នៃ​អគារ​អាផាតមិន​មួយ​ដែល​បាក់​រលំ។ ស្ត្រីចំណាស់ម្នាក់ និងចៅស្រីរបស់គាត់ ក្រោយមកត្រូវបានទាញចេញពីកំទេចកំទី។

អ្នកខ្លះបានទៅវត្តកាន់ព្រះពុទ្ធសាសនា។ ពួកគេ​កំពុង​ចូលរួម​ជាមួយ​អ្នក​ដែល​បាន​ជ្រកកោន​រួច​ហើយ គឹប្រជាពលរដ្ឋដែល ​បាន​រត់​គេចចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​របប​យោធា និង​កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។

    ស្ត្រី​ម្នាក់​បាន​និយាយ​ថា គ្រួសារ​របស់​នាង​កំពុង​ដេក​នៅ​ខាង​ក្រៅ​ពេល​យប់។ នាងបន្ថែម​ថា គ្មាន​ផ្កាឈូក​ដើម្បីធ្វើជាដំបូលជ្រោកកោននោះទេ ហើយបើ​មាន​ភ្លៀង ឬ​ខ្យល់ យើង​គ្មានក៏​កន្លែងផ្សេងទៀតដែរហើយយើងមិនដឹង​ទៅ​ណា​ទេ។

    រដ្ឋធានី Naypyitaw ស្ថិតនៅចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដីនេះ ប៉ុន្តែមិនមានការភ័យខ្លាចនោះទេ។ មីយ៉ាន់ម៉ា​មាន​ភាព​វឹកវរ​ចាប់​តាំង​ពី​យោធា​ឡើង​កាន់​អំណាច​ក្នុង​រដ្ឋ​ប្រហារ​ជាង​បួន​ឆ្នាំ​មុន។

    ការងារសង្គ្រោះពីគ្រោះរញ្ជូយដីកំពុងត្រូវបានរារាំងដោយភាពចលាចលដែលកំពុងបន្ត។ ការខូចខាតក៏អាចត្រូវបានគេមើលឃើញនៅក្នុងតំបន់ប្រយុទ្ធមួយចំនួនផងដែរ។

   ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួនបានសន្យាថានឹងផ្អាកការប្រយុទ្ធរយៈពេលពីរសប្តាហ៍ដើម្បីជួយដល់លំហូរនៃជំនួយអន្តរជាតិ។

    នៅទីក្រុងបាងកក ប្រទេសជិតខាងប្រទេសថៃ អគារខ្ពស់ដែលកំពុងសាងសង់បានដួលរលំ។ មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ និងជាង ៧០ នាក់ទៀតកំពុងបាត់ខ្លួន។ ការ​សាងសង់​លើ​អគារ​៣៣​ជាន់​នេះ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០២០ ហើយវា​ជា​ទីស្នាក់ការរបស់​ភ្នាក់ងារ​រដ្ឋាភិបាល។ គម្រោង​នេះ​ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​រដ្ឋ​ចិន។ចំណែកអគារផ្សេងទៀតមានស្លាកស្នាមពីការរញ្ជួយដី។ ទន្ទឹមនោះអាជ្ញាធរ​ថៃ​បាន​បើក​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ទ្រង់ទ្រាយ​ធំ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment