Update៖ ផ្ទុះបំពង់បង្ហូរហ្គាសនៅម៉ាឡេស៊ី ចំនួនអ្នកស្លាប់កើនឡើង

អាជ្ញាធរ បានឲ្យដឹងថា ចំនួនអ្នករងរបួស កើនឡើង ១១២ នាក់ នៅក្នុងគ្រោះអគ្គិភ័យដ៏ធំមួយដែលកើតចេញពីការផ្ទុះបំពង់បង្ហូរឧស្ម័ន Petronas ក្នុងតំបន់ Putra Heights នៃទីក្រុង Puchong ។

 ជនរងគ្រោះ ចំនួន ៤៩ នាក់ កំពុងសម្រាកព្យាបាល នៅមូលដ្ឋានវេជ្ជសាស្រ្ត នៅតំបន់ Sri Maha Kaliamman ខណដែលចំនួន ៦៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលបន្ថែមទៀត។

បើតាមរបាយការណ៍បឋមដំបូងរបស់អាជ្ញាធរ​ គឺមនុស្ស ៣៣ នាក់​រង​របួស និង ៦ នាក់​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ។

ទន្ទឹមនោះ លោក Ahmad Mukhlis Mukhtar ជំនួយការនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះក្រុង Selangor បាននិយាយថា អគ្គីភ័យនេះ ពាក់ព័ន្ធនឹងការលេចធ្លាយបំពង់បង្ហូរហ្គាស Petronas ជាមួយនឹងបំពង់បង្ហូរប្រេងប្រហែល ៥០០ ម៉ែត្រ ដែលឆាបឆេះ ។

គួរបញ្ជាក់ថា ហេតុការណ៍លេចធ្លាយហ្គាសនេះ បានបង្កឲ្យមនុស្សរបួស សម្រាប់របាយការណ៍ដំបូងគឺ ៣៣ នាក់ បន្ទាប់មករកឃើញឡើងដល់ ១១២ នាក់៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment