ទូរទស្សន៍ GeoTV បានរាយការណ៍ ដោយដកស្រង់សម្តីអាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថានថា ប្រទេសនេះ ប្រកាសបិទបណ្តោះអាសន្ននៃដែនអាកាសជាថ្មី។

ការប្រកាសនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃត្រង់ ថ្ងៃស្អែក ដោយហេតុផលសន្តិសុខ ដោយសារការវាយប្រហាររបស់ឥណ្ឌា កាន់តែកើនឡើង។
បើតាមរបាយការណ៍ បានឲ្យដឹងថា ប្រទេសឥណ្ឌា ធ្វើការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសចំនួន ៣ នៅក្នុងប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បង្ខំចិត្តឲ្យប្រទេសប្រកាសបិទដែនអាកាសម្ដងហើយម្ដងទៀត ។

ដោយ៖ ពេជ្រ