ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនទាំងអស់ ស្តីពី ការអនុវត្តមូលនិធិស្រាវជ្រាវឧត្តមសិក្សា ក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ ចាប់ពីឆ្នាំ២០២៥-២០៣០ ដើម្បី ចូលរួមចំណែកសម្រេចគោលដៅដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអប់រំឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនដែលមានបំណងដាក់ស្នើសុំមូលនិធិស្រាវជ្រាវឧត្តមសិក្សា ក្រោម គម្រោងកែលម្អការអប់រំឧត្តមសិក្សាទី២ សូមស្គែន QR Code ឬតំណភ្ជាប់ខាងក្រោម ដើម្បីទាញយកព័ត៌មានលម្អិត និងទម្រង់សំណើស្រាវជ្រាវ និងដាក់ស្នើមកនាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ការដាក់ស្នើសំណើឯកសារស្រាវជ្រាវ នៅនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ តាមអាសយដ្ឋាន៖ អគារលេខ២៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងជាទម្រង់ទន់ តាមអាសយដ្ឋាន អីម៉ែល៖ info.dsr.department@gmail.com ៕
