នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួល បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៥ នេះនៅចំណុចគោលដៅបែបបទចូលប្រទេសប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំវត្ថុអនុស្សាវរីយ៍មួយចំនួនមានក្រម៉ា ទឹកសុទ្ធ និងនំប៉័ង ចែកជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជាដើម្បីមកលេងស្រុកកំណើត និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អញ្ជើញចូលរួមទទួលពលករ និងចែកវត្ថុអនុស្សាវរីយ៍ឯកឧត្ដម សាន គឹមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងក្រុមការងារមកពីក្រសួង មន្ទីរអង្គភាពមួយចំនួនទៀត។

សូមជម្រាបថា ពលករម្នាក់ទទួលបាន ក្រម៉ា១ ទឹកសុទ្ធ១ដប និងនំប៉័ង១ដើម ៕

Written by 

Related posts

Leave a Comment