សំបុត្រ VIP ទស្សនាការប្រកួតរវាង​ស្វាយរៀង ​និង Madura លក់អស់ហើយ

ផេកផ្លូវការរបស់ក្លិប នៅ ខេត្តស្វាយរៀង បានប្រកាសថា សំបុត្របន្ទប់ VIP ឯកជន សម្រាប់ទស្សនាការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Madura United FC ក្នុងពានរង្វាន់ AFC Challange League នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៧ល្ងាច នៅពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានលក់អស់ហើយ។

ជាមួយគ្នានោះដែរក្លិប​ព្រះ​ខ័នរាជ​ស្វាយរៀង ​បានប្រកាស​ដាក់​លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​វគ្គ​៤ក្រុមចុងក្រោយនៃ​ពានរង្វាន់​ខាងលើ​​ហើយ​នៅ​លើ​ App​ ដែល​មាន​ជម្រើស​ចំនួន​ ៣  ប្រភេទរួមមាន តំបន់ A តំបន់ B និងតំបន់ C ​ផងដែរ៕

Written by 

Related posts

Leave a Comment