មានការជូនដំណឹងមិនពិតពីគ្រោះរញ្ជួយដី បង្កការស្លន់ស្លោជម្លៀសមនុស្សចេញពីអគារមួយនៅរដ្ឋធានីបាងកក ប្រទេសថៃ ខណជាស្នាមប្រេះចាស់ ដោយមានការជូនដំណឹងមិនច្បាស់លាស់ ។

បុគ្គលិក ដែលមានការភ័យខ្លាច បាននាំគ្នាភៀសខ្លួនចេញពីអគារ កាលពីព្រឹកថ្ងៃច័ន្ទ ចំពេលមានសេចក្តីរាយការណ៍ពីការញ័រ និងស្នាមប្រេះ ត្រូវបានប្រទះឃើញនៅក្នុងអគារ ប៉ុន្តែហេតុការណ៍នេះ អ្នកជំនាញច្រានចោលវិញថាជាការជូនដំណឹងមិនពិត។
ទន្ទឹមនោះ វិស្វករក្រុងបាងកក បានឲ្យដឹងថា បន្ទាប់ពីការរញ្ជួយដីរួចមក បន្សល់ទុកស្នាមប្រេះនៅតាមអគារ មិនមែនជរឿងចម្លែក។
ទោះជាយ៉ាងណា អ្នកជំនាញ បានបញ្ជាក់ថា អគារទាំងនោះមិនមានគ្រោះថ្នាក់នោះទេ ហើយអំពាវនាវកុំឲ្យពលរដ្ឋបារម្ភ ៕

ដោយ៖ ពេជ្