ពិធីប្រគល់ផ្ទះមនុស្ស ធម៌ ជូនប្រជាពលរដ្ឋទីទ័លក្រ នៅស្រុក មង្គលបូរី ២គ្រួសារ ក្នុង ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖នាព្រឹកថ្ងៃទី ៣១ ខែមីនាឆ្នាំ២០២៤ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រខ្វះទីជម្រកសត្វនៅ មង្គលបូរីខេត្តបន្ទាយមានជ័យចំនួន២គ្រួសារស្មើនឹងពីរខ្នងផ្ទះ ។ លោក ធូ សុីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានបញ្ជាឲ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកមង្គលបូរ ី បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រីអាយុ ៤៤ឆ្នាំប្តី ឈ្មោះមឿន វណ្ណៈអាយុ ៤៥ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្ររស់នៅអចិន្ត្រៃយ៍ក្នុងបន្ទប់មានកូនរហូតដល់ទៅ៨នាក់ ស្រីចំនួន៤នាក់សរុបទាំងប្ដីប្រពន្ធទាំងអស់១០នាក់ មុខរបរមិនពិតប្រាកដគ្រួសារនេះស្ថិតនៅក្នុងភូមិខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរីឯមួយគ្រួសារទៀតឈ្មោះ ពៅ សេក អាយុ ៨៣ឆ្នាំដែលជាជនចាស់ជរាក្រីក្រគ្មានទីពឹងរស់នៅក្នុងបន្ទប់ចំនួន ២នាក់ស្ថិតនៅក្នុងភូមិ ផាសុីស្រាឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដោយពិនិត្យឃើញថាគ្រួសារទាំងពីរមានលក្ខណសម្បត្តិដែលសាខាកំណត់គឺជាគ្រួសារក្រីក្រខ្វះខាតជម្រកពិតប្រាកដណាស់ពួកគាត់មានដីសម្រាប់ ផ្ទះបានសាខាកាកបាទក្រហមខេត្តក៏បានចាប់ផ្ដើមរើសជាងដើម្បីសាងសង់ផ្ទះថ្មីជូនពួកគាត់ដែលមានទំហំ ៤ម៉ែត្របណ្តោយ ៧ម៉ែត្រកម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសីជញ្ជាំងស័ង្កសី បាតស៊ីម៉ង់សង់ផ្ទាល់ដីព្រមទាំងសាងសង់បង្គន់អនាម័យបន្ថែម ដោយចំណាយថវិកាផ្ទះនីមួយនីមួយ ចំនួន ២៣៤៩ដុល្លារសហរដ្ឋអាមេរិក។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ផ្ទះថ្មីទាំងនេះ ជាផ្ទះគ្រោះធម៌របស់សាខាកាកបាទក្រហមដែលមានលក្ខណៈរឹងមាំអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិតហើយគិតត្រឹមមកដល់ពេលនេះសាខាកាកបាទក្រហមបានអនុវត្តសាងសង់ផ្ទះជូនដល់បងប្អូន សរុបចំនួន ២០ផ្ទះមកហើយហើយការអនុវត្តនៃគម្រោងសង់ផ្ទះថ្មីជូនគ្រួសារក្រីក្រខ្វះខាតជម្រកនេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានដឹកនាំ។ ក្រៅពីប្រគល់ផ្ទះសាខាក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែម អង្ករ៥០គីឡូក្រាម ត្រីខ១យួរមី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង ១ ក្រមា១ ធុងទឹក១ ឆ្នាំង២ ចានបាយចំនួន៥ ស្លាបព្រា៥ កន្ទេល ជ័រ១   និងថវិកាមួយថវិកា មួយចំនួននិងប្រជាពលរដ្ឋទីទ័លក្រ ១០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករម្ភៃ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរទឹកត្រី ១យួរ មុង១ ភួយ១ ភួយ១ សារុង១ ក្រមា១និងថវិកាមួយចំនួន៕

Written by 

Related posts

Leave a Comment