​Rice ទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យ២គ្រាប់រួមចំណែកជួយឲ្យ Arsenal យកឈ្នះ Real ទាំងភ្ញាក់ផ្អើល

កីឡាករ Declan Rice បានធ្វើឱ្យ Real Madrid ភ្ញាក់ផ្អើលជាមួយនឹងការទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យចំនួន២គ្រាប់ ដែលជាគ្រាប់បាល់ដំបូងក្នុងអាជីពរបស់​គេ ខណៈ​ Arsenal បានយកឈ្នះ ៣-០ ក្នុងជើងទី១នៃការប្រកួត Champions League វគ្គ ១/៤ផ្តាច់ព្រ័ត្រ​កាលពីយប់មិញ។

ជំនួបដ៏កក្រើកនេះ Declan Rice ​ទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យចំនួន២គ្រាប់នៅនាទី៥០ និង៧០ ខណៈ Mikel Merino រកគ្រាប់បាល់ទី៣ឲ្យ Arsenal នៅនាទីទី៧៥។ ចំណែកកីឡាករ Real Madrid គឺ E. Camavinga ទទួលបានកាត់ក្រហមនៅនាទីទី៩០+៤។ 

​Arsenal មិនបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champions League ចាប់តាំងពីរដូវកាល ២០០៨-០៩ ប៉ុន្តែ​ឥឡូវនេះពួកគេមានឱកាស​ច្រើន​ក្នុងការឈានទៅវគ្គ ៤ ក្រុមចុងក្រោយ​ បន្ទាប់ពីយកឈ្នះ Real Madrid ជើងទី១។ យ៉ាងណាក្ដីអ្វីៗនៅមិនទាន់ប្រាកដនៅឡើយ ខណៈត្រូវ Arsenal ប៉ះម្ចាស់ផ្ទះ Real ជើងទី២ បន្តទៀតនៅថ្ងៃទី១៧ ខែមេសា ខាងមុនេះ។ ដោយឡែកគូទៀត ក្រុមភ្ញៀវ Inter Milan បានយកឈ្នះលើក្រុមម្ចាសផ្ទះ Bayern Munich ដោយលទ្ធផល ២-១៕

Written by 

Related posts

Leave a Comment