លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលនឹងគ្របដណ្តប់ធនធានរ៉ែកម្រ នៅសប្តាហ៍ក្រោយ។

លោក Bessent បានលើកឡើងថា យើងឆ្លងកាត់ឯកសារសម្រាប់ភាពជាដៃគូសេដ្ឋកិច្ច។ វាកំពុងត្រូវបានពិនិត្យដោយអ៊ុយក្រែន ហើយយើងសង្ឃឹមថានឹងទៅពិភាក្សាពេញលេញ ហើយប្រហែលជាអាចទទួលការចុះហត្ថលេខា នៅសប្តាហ៍ក្រោយ ។
លោក Bessent បានបន្ថែមថា ឯកសារដើមគឺជាកិច្ចព្រមព្រៀងចំនួន ៤ ទំព័រ។ យើងបានទាញយកអត្ថប្រយោជន៍ពីគម្លាតក្នុងពេលវេលាដើម្បីផ្លាស់ទីទៅកិច្ចព្រមព្រៀងដែលបានបញ្ចប់ ។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ត្រូវបានផ្អាក បន្ទាប់ពីមានជម្លោះពាក្យសម្ដី កាលពីថ្ងៃទី ២៨ ខែកុម្ភៈ រវាងលោក Vladimir Zelensky និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន។ ដោយឡែកបន្ទាប់មក នៅឯកិច្ចប្រជុំនាពេលក្រោយ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ភាគីនានា បានសម្រេចចិត្តធ្វើកិច្ចព្រមព្រៀងមួយស្តីពីការអភិវឌ្ឍន៍ធនធានរ៉ែដ៏សំខាន់របស់អ៊ុយក្រែន ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស៕

ដោយ៖ ពេជ្រ