បន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់មួយមេធំ បានបង្កជាខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ើងដំបូងផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង យ៉ាងដំណំ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៥:១៥នាទីល្ងាច នៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដើម្បីឆ្លើយតបសំណូមពរ និងដោះស្រាយការលំបាកចំពោះមុខ ក្នុងរដូវវស្សា។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ណុក ផល្លា ភេទ ស្រី អាយុ50ឆ្នាំ បន្ទុកគ្រួសារមានចំនួន05នាក់ ស្រី03នាក់ ទីលំនៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក មានផ្ទះ១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ជួសជុលអស់សង្គ័សី១២សន្លឹក ផ្លានអស់៦ដើម៕


