ក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ២-១ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។
ការប្រកួតនេះ ក្រុមមកពីទ្វីបអាមេរិកខាងត្បូង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះកម្ពុជា ២គ្រាប់ ត្រឹមរយៈពេល ១០នាទី ដែលធ្វើសម្រេចដោយកីឡាករ Walter Bennett និងកីឡាករ Rovien Ostiana ស្របពេលក្រុមគោព្រៃកម្ពុជា ក៏បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ Yudai Ogawa នៅនាទី៤៣ ។
យ៉ាងណាមិញកម្ពុជា បានព្យាយាមវាយបកនៅវគ្គទី២ និងរកបាន ១គ្រាប់ ដោយកីឡាករ Nick Taylor នៅនាទី៥៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។ ប៉ុន្ដែមុនបញ្ចប់ការប្រកួត នៅចុងម៉ោងកីឡាករ Andres Neito របស់ក្រុមជម្រើសជាតិកម្ពុជា ក៏បានទទួលកាតពិន័យកាតក្រហមផងដែរ នៅនាទី៩០។
សូមជម្រាបថា នេះជាការចាញ់លើកទី២ហើយរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាវប់ការប្រកួតមិត្តភាពអន្តរជាតិ បន្ទាប់ពីចាញ់វៀតណាម ២-១ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នៅប្រទេសវៀតណាម៕
