ខ្សែការពារអន្តរជាតិអង់គ្លេស Trent Alexander-Arnold ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងក្នុងការផ្លាស់ទៅលេងឱ្យក្លិបអធិរាជស Real Madrid ក្រោយពេលចប់កិច្ចសន្យាជាមួយ Liverpool ។នេះបើយោងតាមប្រភពពី Sky Sports។
Arnold វ័យ ២៦ឆ្នាំ បានយល់ព្រមលក្ខខណ្ឌផ្ទាល់រួចហើយស្រេចហើយជាមួយក្លិបលេងនៅ La Liga ជាមួយនឹងកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំទៀត ដោយគ្មានតម្លៃផ្ទេរ៕
