នូវែលសេឡង់ យកបានកៅអីលេង World Cup ជាលើកដំបូង

ក្រុមជម្រើសជាតិនូវែលសេឡង់ ពេលនេះបានកក់កៅអីឡើងទៅលេងជុំចុងក្រោយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយពីបានយកឈ្នះក្រុម New Caledonia ៣-០ នៅទីក្រុង Auckland ពីការជម្រុះក្នុងតំបន់អូសេអានី ។

ក្រុមជម្រើសជាតិនូវែលសេឡង់ ក្លាយជាក្រុមផ្លូវការទី២ បន្ទាប់ពីជម្រើសជាតិជប៉ុន ចេញពីតំបន់អាស៊ីដែលទទួលបានកៅអីផ្លូវការ ខណៈនេះជាលើកទី១ សម្រាប់ក្រុមឈ្នះនៅជុំផ្តាច់ព្រ័ត្រវគ្គជម្រុះស្ថិតក្នុងតំបន់អូសេអានី មានសិទិ្ធឡើងទៅជុំចុងក្រោយ World Cup 2026 ក្នុងទម្រង់លេងថ្មី។

 នេះជាលើកដំបូងក្នុងនៃដំណើរឆ្ពោះទៅជុំចុងក្រោយ FIFA World Cup សម្រាប់នូវែលសេឡង់ បន្ទាប់ពី ៣លើកចុងក្រោយបានត្រឹមខកចិត្តជ្រុះត្រឹមការលេងវគ្គ (Inter-confederation play-offs) ៕

Written by 

Related posts

Leave a Comment