លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ គឺជាបទពិសោធន៍ថ្មីមួយ សម្រាប់ក្រុមគោព្រៃ ដែលត្រូវជួបក្រុមមកពីទ្វីបផ្សេង ហើយសង្ឃឹមថា កូនក្រុមនឹងបង្ហាញការលេមួយដ៏ល្អ ចំពោះមុខអ្នកគាំទ្រ ក្នុងជំនួបមិត្តភាពបើកឆាកឆ្នាំថ្មីនេះ ៕
