អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចានៅអារ៉ាប៊ីសាអូឌីត ដែលជាផ្នែកមួយនៃការជំរុញរបស់អាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rusterm Umerov បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ក្រុមរបស់លោកបានបញ្ចប់កិច្ចប្រជុំជាមួយក្រុមអាមេរិក ហើយថាការពិភាក្សាមានផលិតភាព។ លោក Umerov បានបន្ថែមថា អ្នកចរចាបានលើកឡើងពីចំណុចសំខាន់ៗ រួមទាំងថាមពលផងដែរ។
កិច្ចប្រជុំនៅរដ្ឋធានីរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីតបានធ្វើឡើងបន្ទាប់ពីការពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធសប្តាហ៍មុន។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា លោក Zelenskyy បានយល់ព្រមនៅក្នុងកិច្ចពិភាក្សាដើម្បីបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលរបស់រុស្ស៊ី។ អ៊ុយក្រែនក៏បានស្នើថា គណៈប្រតិភូរបស់ខ្លួននឹងពិភាក្សាជាមួយសមភាគីអាមេរិក នូវសំណើដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជានៅពេលដែលពួកគេជួបគ្នានៅទីក្រុងរីយ៉ាដ។
ក្រុមអាមេរិកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ីនៅថ្ងៃចន្ទនេះ ខណដែលក្រុមអ្នកសង្កេតការណ៍កំពុងឃ្លាំមើលយ៉ាងដិតដល់ថាតើកិច្ចចរចាអាចធ្វើឱ្យមានវឌ្ឍនភាពណាមួយដែលនាំទៅដល់បទឈប់បាញ់៕

ដោយ៖ ពេជ្រ