បក្ស​ប្រឆាំង​ ឲ្យលោក Yoon ចុះចេញពីតំណែង បើមិនដូច្នេះនឹងមានរឿងធំ

គណបក្សប្រឆាំងដ៏មានសក្ដានុពលរបស់កូរ៉េខាងត្បូងគឺគណបក្សប្រជាធិបតេយ្យ បានទាមទារឱ្យលោកប្រធានាធិបតី Yoon Suk Yeol ចុះចេញពីតំណែង បន្ទាប់ពីការសម្រេចចិត្តក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ ។

គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្រប់​គ្រង​អាសនៈ​ ១៧០ ​ក្នុង​សភា​ ៣០០​ អាសនៈ​ បាន​គំរាម​ចោទ​ប្រកាន់​លោកប្រធានាធិបតី​ បើ​មិនចុះចេញពីតំណែង​ទេ។

យោង​តាម​រដ្ឋ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង បានចែងថា ចលនា​ចោទ​ប្រកាន់​ប្រធានាធិបតី ​នឹង​ត្រូវ​ការ​ការ​គាំទ្រ​ពី​សមាជិក​សភា​ពីរ​ភាគ​បី ខណ គណបក្សកាន់អំណាចគ្រប់គ្រងប្រហែលមួយភាគបីនៃអាសនៈ។

សភារបស់ប្រទេសនេះ បានបោះឆ្នោត កាលពីល្ងាចថ្ងៃអង្គារ ដើម្បីលុបចោលច្បាប់អាជ្ញាសឹកដែលដាក់ដោយប្រធានាធិបតីមុនថ្ងៃនោះជាលើកដំបូងក្នុងរយៈពេល ៤៥ ឆ្នាំ ។ ច្បាប់អាជ្ញាសឹក ចូលជាធរមានប្រហែល ៦ ម៉ោងប៉ុណ្ណោះ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃអង្គារ បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយលើកឡើងថា លោក ដាក់ចេញច្បាប់នេះ ដោយសារតែគណបក្សប្រឆាំងដែលមានសំឡេងភាគច្រើននៅក្នុងសភាធ្វើឱ្យការងាររបស់ស្ថាប័នប្រតិបត្តិអំណាចដោយការប៉ុនប៉ងចោទប្រកាន់នាយកប្រតិបត្តិខ្លួន រួមទាំងឥស្សរជនសំខាន់ៗនៅក្នុងរដ្ឋាភិបាលផងដែរ។

 យោងតាម លោកប្រធានាធិបតី បានបញ្ជាក់ថា លោក ណែនាំវិធានការនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងចលនាដែលគាំទ្រកូរ៉េខាងជើង និងការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា ក្រោយការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ មានការខឹងសម្បារពីសំណាក់ពលរដ្ឋមួយចំនួន ដែលសម្រុកចូលទៅរដ្ឋសភាតវ៉ា ឲ្យលុបចោលច្បាប់នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment