FIFA ដកក្លិបម៉ិកស៊ិក Club Leon ចេញពីការប្រកួត Club World Cup ​

ក្លឹប Club Leon របស់ម៉ិកស៊ិក ត្រូវបាន FIFA ដកចេញពីការប្រកួត Club World Cup នៅរដូវក្តៅនេះ ​ដោយសារក្លិបលេងក្នុងលីគកំពូលមិចស៊ិកមួយនេះ មានភាគហ៊ុនច្រើនលេងក្នុងកម្មវិធីនេះ។

ក្រុមម៉ិកស៊ិកគ្រោងនឹងជួប Chelsea ក្នុងការប្រកួតបើកឆាកនៃការប្រកួតដែលមានក្រុមចំនួន ៣២ ដែលប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា នៅសហរដ្ឋអាមេរិក។

មុនការឈានដល់ដក Leon ចេញនេះ បន្ទាប់ពី FIFA បានរកឃើញថា ក្លិបមកពីប្រទេសមិចស៊ិកមួយនេះ មានម្ចាស់របស់គេមានភាគហ៊ុនកាន់កាប់ទាំងក្នុងក្លិប Pachuca ដែលមានវត្តមានក្នុងកម្មវិធី ៤ឆ្នាំម្តងនេះដែរ ទោះជាស្ថិតក្នុងសិទ្ធិដោយផ្ទាល់ និងដោយប្រយោលក្តី ដែលខុសច្បាប់របស់ស្ថាប័នកំពូលខាងលើបានចងក្រង។

ជុំវិញបញ្ហានេះ FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបដែលអ្នកជំនួស Leon នឹង ​ត្រូវបានប្រកាសក្នុងពេលកំណត់” ។ ខណៈករណីនេះ Club Leon មិនយល់ស្របនឹងការសម្រេចចិត្តរបស់ FIFA ហើយបាននិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់កីឡា ប្រសិនបើពួកគេត្រូវបានបដិសេធ​នៅក្នុងព្រឹត្តិការណ៍នោះ៕

Written by 

Related posts

Leave a Comment