NYT៖ Netanyahu មានចេតនាអូសបន្លាយសង្គ្រាមនៅហ្គាហ្សា ដើម្បីបន្តកាន់អំណាច

កាសែត The New York Times បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ហាក់មិនពេញចិត្តសម្រាប់បទឈប់បាញ់ណាមួយនៅតំបន់ហ្គាហ្សាស្រ្ទីបនោះទេ ដោយក្រោមហេតុផលដើម្បីបន្តជីវិតនយោបាយរបស់លោកផ្ទាល់។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ក្រោមសម្ពាធពីសម្ព័ន្ធមិត្តស្តាំនិយម លោក Netanyahu ព្យាយាមពន្យារការចរចារដែលចាំបាច់ ស្របពេលចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង។

លោក​ Netanyahu បាន​ទទូច​ឲ្យ​បន្ត​ការ​ប្រយុទ្ធ​គ្នា ទោះបី​ជា​ពេល​ដែល​មេទ័ព​កំពូល​របស់​អ៊ីស្រាអែល​ គិតថាមិន​ចាំបាច់​ក៏ដោយ។ បទឈប់បាញ់សំខាន់ៗ ត្រូវបានលោក Netanyahu បំពានក្រោមហេតុផលកម្ចាត់ក្រុមហាម៉ាស់។

NYT បានបន្ថែមថា ការមិនចង់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា នាំឱ្យមានការស្លាប់របស់ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ រារាំងការវិលត្រឡប់របស់ចំណាប់ខ្មាំងមួយចំនួនដែលនៅរស់ ការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងសង្គមអ៊ីស្រាអែល បង្អាក់សន្ធិសញ្ញាសន្តិភាពជាមួយអារ៉ាប៊ីសាអូឌីត និងធ្វើឱ្យមុខមាត់របស់ក្រុងយេរ៉ូសាឡឹម ខូចគុណភាពក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។

ទោះ​ជា​យ៉ាង​ណា សម្រាប់​លោក​ Netanyahu ផ្ទាល់ គិតថាផល​វិបាក​ទាំងនេះ ជា​ផល​ប្រយោជន៍​យ៉ាង​សំខាន់សម្រាប់លោក ដើម្បីបន្តកាន់អំណាច៕

ដោយ៖ ពេជ្រ                                  

Written by 

Related posts

Leave a Comment