ក្រុមតោខៀវ Chelsea បានឈានដល់ការព្រមព្រៀងរួមគ្នាមួយ ជាមួយក្លិបលីគព័រទុយហ្គាល់ Sporting Lisbon សម្រាប់ការចុះហត្ថលេខាទិញយកីឡាករ Geovany Quenda និង Dario Essugo តម្លៃផ្ទេរសរុបប្រមាណជាង ៧៤.៤អឺរ៉ូ។
Chelsea បានយល់ព្រមបង់ប្រាក់រហូតដល់ ៥២លានអឺរ៉ូ រួមទាំងលក្ខខណ្ឌមួយចំនួនសម្រាប់កីឡាករមានវ័យទើបតែ ១៧ឆ្នាំ Quenda ខណៈកីឡាកររូបនេះនិងចូលរួមជាមួយក្លិបតោខៀវ Chelsea ជាផ្លូវការនៅឆ្នាំ២០២៦ ។
ដោយឡែកជម្រើសខ្សែបម្រើ Dario Essugo មានវ័យ ២០ឆ្នាំ បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លិប Las Palmas នៃលីគ La Liga និងមកកាន់ Chelsea នៅរដូវក្តៅនាមជាកីឡាករត្រូវក្លិបនេះចំណាយប្រមាណ ២២២លានអឺរ៉ូ ៕
