ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ២-១ នៃការប្រកួតមិត្តភាពអន្តរជាតិ នារាត្រីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ កីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម។
សម្រាប់ការប្រកួតយប់មិញ ក្រុមម្ចាស់ផ្ទះវៀតណាម បានរកគ្រាប់២នាំមុខក្រុមភ្ញៀវគោព្រៃ មុននៅតង់ទី១ ។ លុះចូលតង់ទី២ កីឡាករវ័យក្មេង ប៊ុង សាំយូអែល ស៊ុតពីលើដំបូលទូកមួយគ្រាប់ នៅនាទីទី៦៤ ឲ្យកម្ពុជាតាមពីក្រោយវៀតណាម ២-១ រហូតដល់ចប់ការប្រកួត។
ក្រៅពីការប្រកួតមិត្តភាពអន្តរជាតិទល់នឹងវៀតណាម គោព្រៃកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ហើយបន្តជួបក្រុមជម្រើសជាតិអារូបា (Aruba) ដែលមកពីទ្វីបអាមេរិកខាងត្បូង នៅថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៧:០០នាទីយប់៕
