ប្រាំមួយរំពេចក្នុងរដូវផ្ការីក ៖ ស្ពៃជូរដែលជួយកែលម្អជីវភាពរស់នៅ

លោក Xi Jinping  តែងនិយាយពីអតីតកាលដែលលោករស់នៅនិងធ្វើការនៅទីជនបទ ។ នារដូវផ្ការីកឆ្នាំ ២០១៤ ពេលអញ្ជើញចូលរួមកិច្ចពិភាក្សានៃគណៈប្រតិភូតំណាងប្រជាជនខេត្តកុយចូវ ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីរទូទាំងប្រទេសចិន    លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបាននឹករំលឹកយ៉ាងជ្រាលជ្រៅពីអតីតកាលដែលលោកធ្វើការនៅភូមិឡាំងជាហឺ  លោកចាំច្បាស់ថា អ្នកភូមិបានប្រមូលស្ពៃទុកធ្វើជាស្ពៃជូរ ហើយជូនឱ្យគាត់និងផ្ដែផ្តាំថាហូបរបស់ឆ្ងាញ់ “ដែលជួយកែលម្អជីវភាពរស់នៅ”  នេះទៅ ធ្វើឱ្យលោកចងចាំជាប់រហូតមិនអាចបំភ្លេចបាន។

កាលពីចុងទសវត្សឆ្នាំ១៩៦០  លោក Xi Jinping វ័យមិនដល់ ១៦ ឆ្នាំផង បានចាកចេញពីក្រុងប៉េកាំងទៅធ្វើការតាមភូមិនៅខេត្តស្រាន់ស៊ី អស់រយៈពេល ៧ ឆ្នាំ។ ជនបទជាប្រភពបទពិសោធន៍ការងាររបស់លោក រហូតដល់ធ្វើជាប្រមុខរដ្ឋ  លោកមាននូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយជនបទ និងប្រជាជនដែលរស់នៅពឹងលើដីស្រែ។

ប្រទេសចិនជាប្រទេសកសិកម្មធំ កសិករជាកម្លាំងសំខាន់នៃការអភិវឌ្ឍជាតិ។ ពេលចុះត្រួតពិនិត្យការងារតាមភូមិ លោកលោក Xi Jinping តែងតែសួរថា៖  តើលោកអ្នកនៅត្រូវការអ្វី?  ធ្វើការឱ្យជាក់លាក់ដើម្បីប្រជាជន  ជាពិសេសជួយជ្រោមជ្រែងដល់កសិករ  ជារឿងរ៉ាវដែលលោកតាមដានយកចិត្តទុកដាក់ ៖ “ការធ្វើទំនើបកម្មតាមបែបផែនចិន ការស្តារជនបទជាកិច្ចការដ៏សំខាន់។”

នាទសវត្សឆ្នាំ ១៩៦០ រាប់សិនយាន់ប្រាក់ចិន,   នាឆ្នាំ ២០១២ ប្រាំពីរពាន់យាន់ប្រាក់ចិនជាង ,  នាឆ្នាំ២០២២  លើសពីពីរម៉ឺនយាន់ប្រាក់ចិន…   នេះជាតួលេខនៃប្រាក់ចំណូលប្រចាំឆ្នាំខុសៗគ្នា សម្រាប់ប្រជាជនម្នាក់ៗដែលរស់នៅទីជនបទរបស់ប្រទេសចិន  ដែលបានបង្ហាញពីការខិតខំតស៊ូជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចំនួនលើសពី១៣ពាន់លានរបស់រដ្ឋាភិបាលមួយ។

បច្ចុប្បន្ន  ស្ពៃជូរបានក្លាយជាឧស្សាហកម្មតំណាងមួយនៃការស្តារជនបទរបស់ចិន។ ឃុំ Damintunនៃទីក្រុង Shenyang  ខេត្ត Liaoning ស្ថិតនៅតំបន់ភាគឦសានចិន  ទីនេះល្បីខាងការផលិតស្ពៃជូរ  ផលិតបានស្ពៃជូរលើសពី ៣៧០ លានគីឡូក្រាមក្នុងមួយឆ្នាំ  តម្លៃទិន្នផលសរុបប្រចាំឆ្នាំប្រហែល ១២០០ លានយាន់ប្រាក់ចិន។  ស្ពៃជូរត្រូវបាននាំចេញទៅកាន់គ្រប់ទិសទីលើពិភពលោក  បានធ្វើឱ្យជីវភាពរបស់កសិករនៃតំបន់នោះកាន់តែប្រសើរឡើង។

នៅរដូវផ្ការីកឆ្នាំ ២០២៥  ប្រទេសចិនពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីនៃវិស័យកសិកម្ម ពូនជ្រុំផលិតកម្មជនបទទំនើប  ដើម្បីជំរុញឱ្យប្រាក់ចំណូលរបស់កសិករកើនឡើងបន្ថែមទៀត។ ទោះបីជាបម្រែបម្រួលនិម្មាបនកម្មនៃពិភពលោកវិវឌ្ឍយ៉ាងខ្លាំងដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងទៅក៏ដោយ  ប៉ុន្តែ ពិភពលោកទទួលបានទំនុកចិត្តពីការអភិវឌ្ឍបែបបរិយាបន្ន ដើម្បីផ្តល់ផលប្រយោជន៍ទូទៅដល់មនុស្សគ្រប់រូប។

រាល់ការតស៊ូទាំងអស់ ដើម្បីតែស្វែងរកសុភមង្គលជូនប្រជាជន ។រំពឹងចំពោះអនាគតប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

Written by 

Related posts

Leave a Comment