ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនទ្បាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន Tik Tok

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃនេះ បានរៀនចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើ ប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ខណដែលសិក្ខាសាលានោះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈ របស់ក្រុមហ៊ុនTikTok ប្រចាំអាស៊ីអាគ្នេយ៍។
   សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកព័ត៌មាន ឧត្តមានុវត្តន៍ នៃការការពារសុវត្ថិភាពលើប្រព័ន្ធអនឡាញ គោលការណ៍ណែនាំសហគមន៍ និងការប្រើប្រាស់បណ្តាញសង្គម TikTok ប្រកបដោយប្រសិទ្ធភាពដល់ក្រសួង ស្ថាប័ន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា៕

Written by 

Related posts

Leave a Comment