មន្ត្រីក្នុងតំបន់ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយសារការវាយប្រហារតាមអាកាសរបស់រុស្សី។

មន្ត្រី បានបន្ថែមថា ការវាយប្រហារដ៏សាហាវបំផុតនេះគឺកំណត់គោលដៅលើពន្ធនាគារ Bilenke ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ដែលអ្នកទោស ១៦ នាក់ស្លាប់ និងជាង ៥០ នាក់បានរងរបួស។
ដោយឡែកការវាយប្រហាររបស់រុស្ស៊ី ដោយឡែកមួយផ្សេងទៀត បានសម្លាប់មនុស្ស ៥ នាក់ នៅក្នុងតំបន់ Kharkiv ភាគឦសាន ខណៈ ៣ នាក់ទៀត នៅតំបន់ Dnipropetrovsk រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់។
ការវាយប្រហារដ៏សាហាវនេះ កើតឡើងក្រោយ លោក ដូណាល់ ត្រាំ បានកំណត់រយៈពេលនៃបទឈប់បាញ់ថ្មី ដោយទុកពេលឲ្យ លោក ពូទីន ១០ ទៅ ១២ ថ្ងៃ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕


ដោយ៖ ពេជ្រ