មុនប៉ះវៀតណាម Andres Nieto៖ ​វានឹងក្លាយជាការប្រកួតដ៏តានតឹង និងមានការប៉ះទង្គិចគ្នាច្រើន

ថ្លែងមុនការប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ខ្សែប្រយុទ្ធក្លិបបាល់ទាត់ភ្នំពេញក្រោន Andres Nieto បាននិយាយថា «ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏តានតឹង និងមានការប៉ះទង្គិចគ្នាច្រើន។ ខ្ញុំ​គិត​ថា​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំបាក​បំផុត​មួយ ព្រោះពួក​យើង​លេង​នៅ​ទឹកដី​របស់​ពួកគេ។

ខ្សែប្រយុទ្ធចូលសញ្ជាតិរូបនេះបានបន្តថា ក្រុម​ជម្រើស​ជាតិ​របស់​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​បែប​នេះ។ យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យមានការប្រកួត​ប្រជែង​ដ៏​ល្អមួយ។ ខ្ញុំ​មិន​អាច​និយាយ​អំពី​លទ្ធផល​បាន​ទេ ​ព្រោះ​អាចនឹងមាន​រឿង​ជា​ច្រើន​​កើត​ឡើង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​អាច​សន្យា​បាននោះ​គឺ​យើង​នឹង​ប្រឹងប្រែងឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​កម្ពុជា​ឱ្យ​ស្ថិត​នៅ​កម្រិត​ខ្ពស់មួយកម្រិតទៀត។»។

សូមជម្រាបថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងជំនួបមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស នៅវេលាម៉ោង៧:៣០​នាទីយប់នេះ ​នាកីឡ​ដ្ឋាន Gò Đậu, ខេត្ត Binh Duong នៃប្រទេសវៀតណាម ​៕

Written by 

Related posts

Leave a Comment