ទាហានអ៊ុយក្រែន ច្រើនជាង ២ ដង ត្រូវបានគេរាយការណ៍ថា រត់ចោលជួរ នេះបើធៀបនឹងឆ្នាំ ២០២២ និង ២០២៣ កន្លងទៅ ខណការកើនឡើងនេះ កំបុងធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពប្រយុទ្ធរបស់ក្រុងគៀវ ក្នុងសង្គ្រាមតទល់នឹងរុស្ស៊ី។
ការរត់ចោលជួរ ជាបណ្ដើរៗនេះ ធ្វើឲ្យពិភពលោក កំពុងសម្លឹងឃើញពីការបរាជ័យរបស់លោក Zelensky ដែលតែងតែជឿជាក់លើការប្រយុទ្ធក្នុងសមរភូមិ ។
បើតាមកាសែតអង់គ្លេស Financial Times បានរាយការណ៍ កាលពីចុងសប្ដាហ៍មុនថា ព្រះរាជអាជ្ញាអ៊ុយក្រែន កំពុងបើកការស៊ើបអង្កេតលើទាហានចំនួន ៦០,០០០ ដែលអ្នករត់ចោលជួរ នៅចន្លោះខែមករា ដល់ខែតុលាឆ្នាំនេះ ដោយកត់សម្គាល់ថាអ្នកដែលបំពានត្រូវប្រឈមការកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ។
គួរបញ្ជាក់ថា ចំនួនទាហានអ៊ុយក្រែន ដែលរត់ចោលជួរ មានការកើនឡើង ដោយសារតែកង្វះស្បៀង និងមានជម្លោះជាមួយមេបញ្ជាការ ដែលជាបញ្ហាមួយ ចំពោះសមត្ថភាពប្រយុទ្ធទល់នឹងរុស្ស៊ី ៕
ដោយ៖ ពេជ្រ