EU នឹងជួយជាមូលនីធិដល់ប្រព័ន្ធផ្សព្វផ្សាយដែលលោកTrump  ប្រកាសបិទ

លោកស្រី Kaja Kallas ដែលជាអ្នកការទូតកំពូលរបស់ប្លុក EU បានថ្លែងថា សហភាពអឺរ៉ុបនឹងពិភាក្សាអំពីមធ្យោបាយដើម្បីជួយដល់វិទ្យុសេរីអឺរ៉ុប/វិទ្យុសេរី (RFE/RL) ដែលផ្តល់មូលនិធិដោយរដ្ឋរបស់សហរដ្ឋអាមេរិក ដើម្បីបន្តរក្សាភាពស្ថិតស្ថេរ ក្រោយពីលោកប្រធានាធិបតី Donald Trump ប្រកាសកាត់បន្ថយថវិការបស់ខ្លួន។

គួររំលឹកថា ប្រព័ន្ធផ្សព្វផ្សាយសេរី RFE/RL ត្រូវបានបង្កើតឡើងកំឡុងសង្គ្រាមត្រជាក់ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្រលោកខាងលិចនៅក្នុងប្លុកសូវៀត។ អង្គការនេះត្រូវបានផ្តល់មូលនិធិដំបូងដោយ CIA ហើយបន្តទទួលបានជំនួយពីសភាសហរដ្ឋអាមេរិក។

 អ្នកកាសែតម្នាក់បានសួរលោកស្រី Kallas បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទថា តើសហភាពអឺរ៉ុបនឹងផ្តល់ “ការការពារបណ្តោះអាសន្ន” ដល់អ្នកកាសែតរុស្ស៊ីដែលកិច្ចសន្យារបស់ពួកគេត្រូវបានបញ្ចប់ដែរឬទេ?។ លោកស្រីបានប្រកែកថា ការផ្សាយរបស់ RFE/RL កំឡុងសង្គ្រាមត្រជាក់គឺ“មានតម្លៃណាស់”។ លោកស្រីបន្តថា “វាជារឿងសោកសៅដែលឮថាសហរដ្ឋអាមេរិកកំពុងដកមូលនិធិ ហើយឥឡូវនេះសំណួរសម្រាប់យើងគឺ តើយើងអាចចូលរួមនៃមូលនិធិរបស់យើងដើម្បីបំពេញចន្លោះប្រហោងនេះបានដែរឬទេ?។ លោកស្រី Kallas បានបន្តថា ការជួយបំពេញបន្ថែមមូលនិធិរបស់យើងគឺមិនមែនដោយស្វ័យប្រវត្តិទេ ព្រោះយើងមានអង្គការជាច្រើនដែលយើងកំពុងតែជួយដូចគ្នាហើយក៏បានស្នើឲ្យយើងជួយដូចគ្នានេះ។ ​ប៉ុន្តែ​ពិតជា​មាន​ការ​ជំរុញ​ពី​រដ្ឋមន្ត្រី​ការ​បរទេស​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​ និង​រក​វិធី​ជួយពួកគេព្រោះវាជា​ភារកិច្ច​របស់​ភាគី​យើង​ដើម្បី​មើល​ថា​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះដើម្បីនឹងជួយពួកគេ។ 

គណៈកម្មការអឺរ៉ុប និងមន្ត្រីមកពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបបានថ្កោលទោសការសម្រេចចិត្តរបស់លោក Trump ក្នុងការរំលាយទីភ្នាក់ងារសារព័ត៌មានមួយចំនួនដែលរ៉ាប់រងមូលនិធិដោយរដ្ឋសហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសប្រទេសឆេកលោក Jan Lipavsky បានសរសេរនៅថ្ងៃទី X កាលពីសប្តាហ៍មុនថា លោកនឹងពិភាក្សាអំពីលទ្ធភាព “យ៉ាងហោចណាស់រក្សាការផ្សាយរបស់ខ្លួនដោយផ្នែកណាមួយនោះ”។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយកាលពីថ្ងៃចន្ទថា EU កំពុង “បំផុសគំនិត” ពីរបៀបជួយ RFE នេះបើយោងតាមសារព័ត៌មាន The Kyiv Independent។ 

គួររំលឹកថា នៅថ្ងៃទី ១៤ ខែមីនា លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលតម្រូវឱ្យផ្តល់មូលនិធិ និងការកាត់បន្ថយបុគ្គលិកនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ដែលគ្រប់គ្រង RFE/RL និងស្ថាប័នព័ត៌មានដែលផ្តល់មូលនិធិដោយរដ្ឋផ្សេងទៀត រួមទាំងវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីផងដែរ។ សេតវិមានបាននិយាយថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃយុទ្ធនាការកាន់តែទូលំទូលាយដើម្បីកម្ចាត់រដ្ឋាភិបាលនៃការិយាធិបតេយ្យដែលវា “មិនចាំបាច់”។  

 លោក Trump ក៏បាន​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយទាំងនោះ​ជា​ញឹក​ញាប់​អំពី​ការ​លម្អៀង និង​ផ្សព្វផ្សាយ “ព័ត៌មាន​មិន​ពិត” អំពី​លោក និង​គោល​នយោបាយ​របស់​លោក។ ប៉ុន្តែប្រធាន និងជានាយកប្រតិបត្តិ FRE/RL លោក Stephen Capus បានពណ៌នាការកាត់នេះថាជា “អំណោយដ៏ធំដល់សត្រូវរបស់អាមេរិក”ទៅវិញ។

 នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកកាសែតកាលពីថ្ងៃចន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានដាក់ស្លាកប្រព័ន្ធផ្សព្វផ្សាយ RFE/RL និងសំឡេងអាមេរិកថា ជាប្រព័ន្ធផ្សព្វផ្សាយដែលឃោសនាសុទ្ធសាធ និងបំផុសព័ត៌មានក្លែងក្លាយតែម្តង។ លោកក៏បានសង្កត់ធ្ងន់ថា ការកាត់បន្ថយនេះគឺជាកិច្ចការក្នុងស្រុកនិងដ៏ត្រឹមត្រូវរបស់សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment