នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសំណេះសំណាល និងពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១២៥០នាក់ សាខាខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរូមពីលោកជំទាវ ពុំ ចន្នីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាតាមបណ្តាក្រុង ស្រុក ទាំង៩ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមខេត្តកំពង់ស្ពឺផងដែរ។









