ខេត្តរតនគិរី÷ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី បានចុះមកពិនិត្យមើលស្ថានភាពទីតាំងផ្លូវដីចម្ការកៅស៊ូ ដែលមានទំនាស់វិវាទគ្នារវាងភាគីទាំងពីរដ៏រ៉ាំរ៉ៃ។ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី បានចុះមកពិនិត្យមើលស្ថានភាពផ្លូវដីចម្ការកៅស៊ូ ដែលមានបញ្ហាទំនាស់វិវាទគ្នា ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ ក្នុងនោះដោយមានការអញ្ជើញចូលរួមពីលោក វង្ស សិរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី លោក នូ ថេរ អភិបាលស្រុកលំផាត់ លោក ទឹម មុនីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកភូមិបាលស្រុកលំផាត់ លោក គិត ចេម មេឃុំប៉ាតាង លោកមេភូមិចងរ៉ា និងលោក ប្លាង នា នាយប៉ុស្តិ៍រដ្ឋបាលឃុំប៉ាតាងផងដែរ។

លោក វង្ស សិរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគីរី បានបញ្ជាក់ថា លោកចុះមកនេះមិនមែនឲ្យអ្នកការសែតថតឲ្យល្បីឈ្មោះនោះទេ ជារួមលោកចុះមកនេះគឺដើម្បីពិនិត្យទីតាំងដី ដែលមានទំនាស់គ្នា ហើយលោកក៏មិនបានដឹងរឿងឈ្លោះគ្នានោះដែរ មួយគេសុំបិទផ្លូវ ហើយមួយទៀតគេសុំបើកផ្លូវស្ថានភាពផ្លូវលើគេ មានដីមានផ្លូវដែរឬអត់ បើឈ្លោះគ្នានៅកន្លែងនេះ ផ្លូវនៅកន្លែងនោះគឺជារឿងផ្សេង។
លោក វង្ស សិរី ចៅក្រមស៊ើបសួរបានបញ្ជាក់ទៀតថា បើយើងសម្ភាសន៍សួរប្រជាពលរដ្ឋចេះតែដុតបន្ត ដូចវិលកង់រទេះអញ្ចឹងបើយើងឈ្លោះគ្នា ឈ្លោះ១០ដំណរ និង១០ភូមិ ឈ្លោះមួយជីវិតបើឈ្លោះពីមុនទុកឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកដោះស្រាយនិងថ្នាក់ខេត្តបន្ថែមទៀត។ខ្ញុំចៅក្រមចុះមកនេះគឺមកពិនិត្យទីតាំងមិនមែនចុះមកនេះឲ្យមានដំណោះស្រាយទេ ហើយចេញសេចក្តីសម្រេចចុងក្រោយមួយ។

លោក នូ ថេរ អភិបាលស្រុកលំផាត់ ក៏បានបញ្ជាក់ដែរថា ការបើកផ្លូវថ្មីនេះ វាគ្រាន់តែធ្វើដំណើរជាបណ្ដោះអាសន្នសិន នៅពេលដែលធ្វើផ្លូវដើម្បីឲ្យប្រជាពលរដ្ឋដើរបានសិន គាត់និងពិភាក្សាគ្នាបន្តទៀតក្នុងការព្រមព្រៀងគ្នា តែមកដល់ពេលនេះ លោកចៅក្រមថាគាត់ចំណាយថវិការផ្ទាល់ខ្លួនគាត់អស់ច្រើនដែរហើយ។
លោក នូ ថេរ បានបញ្ជាក់បន្ថែមទៀតថា ក៏ប៉ុន្តែអាអ្វីដែលប្រជាពលរដ្ឋនៅខាងក្រោមនោះ មិនទទួលយល់ព្រមនេះ គាត់មានហេតុផលរបស់គាត់ ផ្លូវនេះវាជ្រៅ ហើយចុះចំណោតខ្លាំង បើខែប្រាំងយើងអាចធ្វើដំណើរទៅមកបាន ក៏ប៉ុន្តែដល់ខែវស្សាដឹកកសិផលយប់ព្រលប់នោះ វាមានហានិភ័យខ្លាំង(រអិល)គឺពួកគាត់សុំបើកផ្លូវចាស់ធ្វើដំណើរវិញ ហើយតុលាការចុះមកនេះគឺដើម្បីរក្សាការពារ។

ចំណែកលោក ឡុង ម៉េងគ្រុយ ជាម្ចាស់ទីតាំងបានបិទផ្លូវ បានបញ្ជាក់ប្រាប់ហង្សមាសយ៉ាងខ្លីថា បិទផ្លូវ មិនបិទផ្លូវ តាមកញ្ចប់ឃុំយាយសាំងសុការ បានផ្ដិតមេដៃព្រមព្រៀងធ្វើផ្លូវនិងដោយមានការសម្របសម្រួលពីឃុំដែរ អញ្ចឹងខ្ញុំលក់ឲ្យខាងក្នុង មិនពាក់ព័ន្ធលក់ដីទិញដីនោះទេ។
ដោយលោកឡុង ម៉េងគ្រុយ នៅចំពោះមុខលោកចៅក្រមស៊ើបសួរបន្ថែមទៀតថា ខ្ញុំចង់បើកផ្លូវឲ្យធ្វើដំណើរដែរ ប៉ុន្តែពួកអស់លោកទាំងនោះ វាឈ្លើយជាមួយខ្ញុំពេកហើយពីកន្លងមកនោះ ការបើកផ្លូវនេះខ្ញុំពិភាក្សាជាមួយប្រពន្ធរបស់ខ្ញុំសិន។

បន្ទាប់មកទៀតប្រពន្ធលោកឡុង ម៉េងគ្រុយ មុននិងដើរចូលឡានរបស់គាត់បាននិយាយក្តែងៗនៅចំពោះមុខលោកអភិបាលស្រុក និងលោកចៅក្រមថា លោកស្រីបានប្រាប់ប្ដីរបស់គាត់កុំបើកផ្លូវឲ្យសោះប្រយ័ត្នមានរឿងជាមួយខ្ញុំ បើទោះបីលោកស្រីដាច់ក្បាលនៅទីនេះក៏ដោយ ក៏មិនបើកផ្លូវឲ្យធ្វើដំណើរជាដាច់ខាត។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ លោក មុតសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី បានយកដីកាបង្គាប់លេខ 24.គ.ដ.រពីសាលាដំបូងខេត្តរតនគីរី ចុះបិទផ្លូវឯកជន១ខ្សែ ដែលជាដីកម្មសិទ្ធិរបស់លោក ឡុង ម៉េងគ្រុយ។

បន្ទាប់ពីបានបិទផ្លូវចាស់កសាងផ្លូវថ្មីរួចរាល់ហើយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ លោកសេង ខេងសាយ បានប្តឹងជំទាស់ទៅសាលាដំបូងខេត្តរតនគីរី ដោយគាត់បានបញ្ជាក់ថា ផ្លូវថ្មីដែលកសាងឡើងមកនោះ គឺពិបាកក្នុងការធ្វើដំណើរ ដោយផ្លូវមានចំណោតចោទខ្លាំង ពិបាកក្នុងការដឹកកសិផលផ្សេងៗ ដូចជា គ្រាប់ស្វាយចន្ទីនិងជ័រកៅស៊ូជាដើម។
លោកសេង ខេងសាយ ដែលត្រូវជាដន្លងនិងគ្នា ក៏មានដីចម្ការកៅស៊ូនិងចម្ការស្វាយចន្ទី ហើយក្នុងនោះក៏មានប្រជាពលរដ្ឋរស់នៅចំនួន១៤គ្រួសារផងដែរ.! ជាប់និងដីរបស់លោកឡុង ម៉េងគ្រុយ ដោយពួកគាត់ពិបាករកផ្លូវធ្វើដំណើរចេញចូលបានដោយស្រួលនោះទេ៕



