លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលើកឡើងថា៖ «ការប្រមូលផ្តុំហ្វឹកហាត់លើកនេះគឺខ្ញុំមានពេលវេលាមើលកីឡាករលេងនៅ CPL ច្រើនជាងលើកមុន។ លើកនេះយើងនឹងមើលលើការបង្ហាញទម្រង់លេងរបស់គេ ថាតើគេមានលក្ខណល្អបែបណាក្នុងការជួយក្រុមជម្រើសជាតិ ហើយយើងក៏ធ្វើតេស្តមើលសមត្ថភាពរបស់គេផងដែរ។»
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានលើកឡើងបែបនេះក្នុងអំឡុងពេលដឹកនាំក្រុមគោព្រៃកម្ពុជា ហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយវៀតណាម ថ្ងៃទី១៩ និងអារូបា ថ្ងៃទី២៥ មីនា ឆ្នាំ២០២៥៕
