នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ ​ឲ្យទំនិញក្រៅស្រុកអែបកៀន ដោយជំរុញពលរដ្ឋ​ទិញ​ទំនិញ​ក្នុងស្រុកវិញ

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានជំរុញឱ្យប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក បន្ទាប់ពីសហរដ្ឋអាមេរិក បន្តដាក់ពន្ធទៅលើការនាំចូលអាលុយមីញ៉ូម និងដែក ។

 លោក Albanese ​បាន​និយាយថា ​ខ្ញុំ​សូម​ជំរុញ​ប្រជាជន​អូស្ត្រាលី ​ជួយទិញផលិតផល ឬទំនិញក្នុងស្រុក​។ ដោយនេះជាមធ្យោបាយមួយដែលជំរុញការងារក្នុងស្រុក និងជួយដល់ឧស្សាហកម្មក្នុងស្រុករបស់យើង ។

 លោក លើកឡើងបែបនេះ នៅពេលអ្នកសារព័ត៌មានសួរថាតើប្រទេសអូស្ត្រាលី នឹងចាត់វិធានការបែបណាចំពោះពន្ធថ្មីរបស់សហរដ្ឋអាមេរិក ២៥ ភាគរយ លើអាលុយមីញ៉ូម និងដែក ។

ទន្ទឹមនោះ លោក ​បាន​ពណ៌នា​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចូល​ជា​ធរមាន​ នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ថា​មិន​សម​ហេតុផល និង​គួរ​ឲ្យ​ខក​ចិត្ត​យ៉ាង​ខ្លាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment