ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា អរិភាពក្នុងប្រទេសអ៊ុយក្រែន សំខាន់គឺជាសង្រ្គាមដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថាណាតូ (NATO) កំពុងធ្វើប្រឆាំងនឹងប្រទេសរុស្ស៊ី ។

លោក Trump បានលើកឡើង បែបនេះក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin ។
លោក បន្ថែមថា កន្លងមក ប្លុកនេះ ទទួលចំណូលរាប់ពាន់លានដុល្លារ ហើយណាតូ ក៏រឹងមាំ។ ប៉ុន្ទេ បច្ចុប្បន្ន ណាតូ ចំណាយប្រាក់យ៉ាងច្រើន ចាយលើសង្រ្គាមដ៏អាក្រក់នេះ ។
លោកប្រធានាធិបតី បន្តថា លោក ពិតជាសោកស្ដាយដែលពួកគេត្រូវធ្វើដូច្នេះ។
នៅពេលសួរថាតើអនាគតអាមេរិក ជាមួយអង្គការណាតូយ៉ាងណា លោក Trump ឆ្លើយថា ណាតូ ត្រូវតែប្រព្រឹត្តចំពោះអាមេរិក ដោយយុត្តិធម៌ ទាក់ទងនឹងការចំណាយជាដើម។
ទន្ទឹមនោះ លោក ក៏បានសន្យាធ្វើសេចក្តីថ្លែងការណ៍ជាក់លាក់មួយថា លោក នឹងមិនពាក់ព័ន្ធនឹងអង្គការណាតូទៀតទេ ដរាបណា ណាតូ បង់ប្រាក់ឲ្យអាមេរិក វិញមួយចំនួន ៕

ដោយ៖ ពេជ្រ