ជនស៊ីវិលលីបង់មួយចំនួនធំ កំពុងធ្វើដំណើរទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ នៅភាគខាងត្បូង បន្ទាប់ពីចាកចេញក្នុងអំឡុងពេលមានជម្លោះ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល ជោគជ័យ។
កិច្ចព្រមព្រៀងនេះផ្តល់ឲ្យកងកម្លាំងការពារអ៊ីស្រាអែល រយៈពេល ៦០ ថ្ងៃ ដើម្បីដកខ្លួនចេញពីទីតាំងដែលកាន់កាប់ ទោះបីជាមានការព្រមានពីមុនពី IDF ដែលជំរុញឱ្យអ្នកស្រុកជម្លៀសចេញក៏ដោយ។
វីដេអូដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយប្រទេសលីបង់ បានបង្ហាញពីរថយន្តរាប់សិបគ្រឿងធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងតាមបណ្តោយផ្លូវហាយវេដែលបើកឡើងវិញ។
គួរបញ្ជាក់ថា បទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល កើតឡើងដោយមានការគាំទ្រពីសហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តផ្សេងៗទៀត ដើម្បីឲ្យមានការសម្រុះសម្រួលគ្នាស្វែងរកសន្តិភាពឡើងវិញ៕
ដោយ៖ ពេជ្រ