សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាជីមាន់

អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាជីមាន់ ស្ថិតនៅភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលឧបត្ថម្ភថវិកាពីមូលនីធិជប៉ុន ហ្វោនដេសិន គាំទ្រដោយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន អេរ៉ីកុន និងមានការចូលរួមបដិភាគពីសហគមន៍ក្នុងមូលដ្ឋាន ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារសប្បុរសធ៌ម លោក ម៉ូរិ នាយកប្រតិបត្តិមូលនិធិជប៉ុន ហ្វោនដេសិន លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោល ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនីធិជប៉ុន ហ្វោនដេសិន គាំទ្រដោយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន អេរ៉ីកុន និងមានការចូលរួមបដិភាគពីសហគមន៍ក្នុងមូលដ្ឋាន ដែលបានកសាងអគារសិក្សាថ្មី១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា ជូនសាលាបឋមសិក្សាជីមាន់យ៉ាងថ្មីស្រឡាងនាឱកាសនេះ ហើយបានសម្ដែងនូវសាមគ្គីភាព មិត្តភាព ញ៉ាំងឱ្យប្រទេសយើងទាំងពីរ បានផ្សារភ្ជាប់គ្នាឱ្យកាន់តែប្រសើរទ្វេឡើងថែមទៀត។

លោកអភិបាលបានបន្ថថា ក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃ និងទស្សនទានដ៏ថ្លៃថ្លាបំផុត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សដល់យុវជនជំនាន់ក្រោយ។ ម្យ៉ាងទៀត ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវតែខិតខំប្រឹងប្រឹង ដើម្បីអនាគតភ្លឺស្វាង ព្រោះថាការសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់នោះទេ។

លោក ប៉ែន កុសល្យ ក៏បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើការស្រាវជ្រាវមេរៀនឱ្យបានច្រើន ស្វែងរកអ្វីដែលថ្មីជារបស់ខ្លួនឯង ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនកាន់តែខ្លាំងនិងរីកចម្រើនបន្ថែមទៀត ឱ្យសមស្របទៅនឹងសម័យកាលកំពុងតែជឿនលឿន ព្រោះថាប្អូនៗពិតជាមានសំណាងណាស់ដែលបានរៀនសូត្រក្នុងពេលដែលប្រទេសមានសុខសន្តិភាព។

បើតាមរបាយការណ៍របស់លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានឲ្យដឹងថា បច្ចុប្បន្នក្នុងស្រុកពញាក្រែក មានគ្រឹៈស្ថានសិក្សាសារធារណៈចំនួន ៨២សាលា ក្នុងនោះវិទ្យាល័យចំនួន០៤សាលា អនុវិទ្យាល័យ ០៨សាលា បឋមសិក្សា៦៨សាលា មតេ្តយ្យសិក្សាក្នុងសាលាបឋមមានចំនួន ៤៨សាលា និងសាលាមត្តេយ្យសិក្សាដាច់ដោយឡែកមានចំនួន០២សាលា។ ដោយឡែក សាលាបឋមសិក្សាជីមាន់ មានបុគ្គលិកសិក្សាសរុបចំនួន១៩នាក់ ស្រី ១២នាក់ មានសិស្សានុសិស្សកំពុងសិក្សារៀនសូត្រចំនួន ៧១៥នាក់ ស្រី ៣៥៩នាក់ផងដែរ៕

Written by 

Related posts

Leave a Comment