រីកចម្រើនកើតកាលវាលគុម្ព!  ឈ្វេងយល់ពីមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ដែលលោក Xi Jinping បន្តយកចិត្តទុកដាក់

នៅលើពិភពលោក មានមហាតំបន់ឈូងសមុទ្រចំនួនតែ ៤ ដែលត្រូវសម្គាល់ថាជាតំបន់សេដ្ឋកិច្ចពិភពលោកដែលជឿនលឿនបំផុត បើកទូលាយបំផុតនិងរស់រវើកបំផុត។ ក្នុងនោះមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវរបស់ប្រទេសចិន មានទំហំធំជាងគេ   គឺ ៥ម៉ឺន ៦ពាន់គីឡូម៉ែត្រការ៉េ ដែលមានលក្ខណៈពិសេសជាងគេ ពោលគឺ  អនុវត្តគោលនយោបាយប្រទេសមួយ-ប្រព័ន្ធគ្រប់គ្រងពីរ មានតំបន់ពន្ធគយចំនួនបី  បានបង្កើតគំរូដំបូងបង្អស់នៅលើពិភពលោក។

មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវបានបើកទូលាយមុនគេក្នុងប្រទេសចិន កម្រិតបើកទូលាយខ្លាំងបំផុតក្នុងប្រទេសចិន ជាតំបន់ដែលមានសេដ្ឋកិច្ចរស់រវើកបំផុតមួយរបស់ចិន ។  ការកសាងតំបន់នេះជាយុទ្ធសាស្ត្រជាតិចិន ដែលកំណត់ លើកឡើងនិងជំរុញដោយលោក Xi Jinping ប្រធានរដ្ឋចិន ។  រយៈពេលប្រាំឆ្នាំកន្លងទៅនេះ   តំបន់នេះបានខិតខំច្នៃប្រឌិតថ្មីនៃវិស័យវិទ្យាសាស្ត្រ បានក្លាយជាកន្លែងគំរូនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងជាកន្លែងនាំមុខធ្វើទំនើបកម្មតាមបែបផែនចិន។

មហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ  មានទំហំសេដ្ឋកិច្ចសរុបបានលើសពី ១៤  ទ្រីលានយាន់  ។  គិតត្រឹមពេលនេះ ទីនេះមានបណ្តុំឧស្សាហកម្មទំហំផលិតកម្មលើសពី ១ ទ្រីលានយាន់ចំនួន ៨ ដែលផ្តោតលើវិស័យ  ព័ត៌មានវិទ្យាជំនាន់ថ្មី  គីមីបៃតង  ឧបករប្រើប្រាស់ក្នុងផ្ទះបែបវៃឆ្លាត  និងរថយន្តជាដើម។

ក្នុងចំណោមនិមិត្តសញ្ញាសម្បូរបែបនៃវប្បធម៌ចិន  ការឡកម៉ុងសាយ  ការប្រណាំងទូកងរ ល្ខោនចិនកាតាំង  ទឹកតែត្រជាក់ ក្បាច់គុនយ៉ុងឈុនជាដើម ប្រភពគឺ មកពីមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ។ សកម្មភាពវប្បធម៌ទាំងនេះបានបង្កប់នូវតម្រិះប្រាជ្ញាប្រពៃណីចិនស្តីពីមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា  ដែលបង្ហាញពីការតស៊ូព្យាយាមរបស់ប្រជាជាតិចិន    ជាពិសេសគឺស្មារតីប្រណាំងទូកងរដែលតស៊ូឆ្ពោះទៅមុខរហូត គឺត្រូវបានបន្តវេនយ៉ាងល្អពីបុរាណដល់សព្វថ្ងៃនេះ៕

Written by 

Related posts

Leave a Comment