សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះបានចេញ សេចក្ដីជូនដំណឹងសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិវៀតណាម និងកម្ពុជា នៅខេត្ត Binh Duong ប្រទេសវៀតណាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ សំបុត្រទស្សនាសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវគឺមាន ៧២០សំបុត្រ ដែលក្នុងមួយសំបុត្រមានតម្លៃ ២០០,០០០ VND (រូបិយបណ្ណវៀតណាម) ស្មើនឹង ឬប្រហែល ៣២,០០០៛ ។
ប្រសិនជាបងប្អូនអ្នកគាំទ្រមានបំណងចង់ទៅទស្សនាផ្ទាល់ បងប្អូនអាចកក់សំបុត្រជាមុនជាមួយក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់បាន តាមរយៈតំណភ្ជាប់: t.me/mitsomalin
