ឧត្តមនាវីឯក ទៀ សុខា  ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច​ធិបតី ចែកជូននាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះពូលូវ៉ៃ​

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃ គណៈកម្មាធិការ ជាតិសន្តិសុខលម្ហសមុទ្រខេត្តព្រះសីហនុ ថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូននាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះពូលូវ៉ៃ លេខ៥ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ កងទ័ពជើងទឹក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

Written by 

Related posts

Leave a Comment