ស្អែកអូស្ត្រាលី នឹងរងការវាយប្រហារដោយព្យុះកម្រិតមធ្យមមួយ នៅតំបន់ឆ្នេរភាគខាងកើត

ប្រជាជនរាប់ពាន់នាក់ក្នុងប្រទេសអូស្ត្រាលី ត្រូវបានអាជ្ញាធរ ប្រកាសឱ្យជម្លៀស ខណដែលព្យុះស៊ីក្លូនត្រូពិច Alfred ខិតជិតឆ្នេរសមុទ្រភាគខាងកើត។

អ្នកស្រុករាប់ពាន់នាក់នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវបានជូនដំណឹងឱ្យជម្លៀសចេញ មុនការបោកបក់នៃព្យុះត្រូពិច Alfred នៅថ្ងៃសៅរ៍នេះ។

 ព្យុះនេះ ត្រូវបានគេព្យាករណ៍ថា នាំឲ្យមានភ្លៀងធ្លាក់ខ្លាំង រលកធំៗ និងខ្យល់បក់ខ្លាំង ដែលនឹងកាត់ផ្តាច់ថាមពល បំផ្លាញឆ្នេរសមុទ្រ និងព្រលានយន្ត ផងដែរ។

ព្យុះ Alfred កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រ ដោយបង្កើនការព្រួយបារម្ភថាវាអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយរយៈពេលវែង។

ទន្ទឹមនោះ ការិយាល័យឧតុនិយម បានឲ្យដឹងថា ព្យុះនេះ បោកបក់ភាគខាងជើងនៃទីក្រុង Brisbane ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី ៣ របស់ប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា យោងតាម ការិយាល័យអាកាសធាតុ បញ្ជាក់ថា ព្យុះនេះ នឹងធ្វើឲ្យខ្យល់បក់ខ្លាំងជាង ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាយលុកតំបន់ព្រំដែនមាត់សមុទ្រនៃរដ្ឋ Queensland និង New South Wales ខណដែលព្យុះនេះស្ថិតនៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment