​កម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ​វគ្គជម្រុះ​ពាន​ AFC U-23 Asian Cup 2026

ក្រុមជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U-23 Asian Cup 2026 ​។ ការប្រកួតវគ្គជម្រុះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១-៩ ខែកញ្ញា ហើយក្រុមសរុប ៤៤ នឹងប្រកួតប្រជែង​ចំនួន១១ ​ពូល ដោយក្នុងមួយពូលមាន ៤ក្រុ​ម ខណៈ ការចាប់ឆ្នោតបែកចែកពូលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

តាមរូបមន្តការប្រកួត​លេងខ១ក្នុងពូលទាំង១១ពូល និងក្រុមលេខ២ល្អចំនួន៤ក្រុមនឹងទទួលបានកៅអីក្នុងពានរង្វាន់ U23 Asian Cup 2026 វគ្គផ្តាច់ព្រ័ត្រ រួមជាមួយជាតិម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត ដែលទទួលបាន​សិទ្ធស្វ័យប្រវត្តិ៕

Written by 

Related posts

Leave a Comment