អគ្គសេនាធិការអ៊ីស្រាអែល​ ចូលកាន់តំណែងភ្លាមប្រកាសថា ២០២៥ ជាឆ្នាំផ្ដោតខ្លាំងលើសង្រ្គាម​

អគ្គសេនាធិការថ្មីរបស់អ៊ីស្រាអែល លោក Eyal Zamir បាននិយាយថា ឆ្នាំ ២០២៥ នឹងជាឆ្នាំនៃសង្រ្គាមដែលផ្តោតលើតំបន់ហ្គាហ្សាស្ទ្រីប និងអ៊ីរ៉ង់។ នេះបើយោងតាមកាសែត Jerusalem Post ។

យោងតាម លោក Zamir បានប្រាប់មេបញ្ជាការជាន់ខ្ពស់ថា រណសិរ្សផ្សេងទៀតនឹងផ្តោតការយកចិត្តទុកដាក់ផងដែរ។

លោក ក៏បានសង្កត់ធ្ងន់លើគោលគំនិតនៃជ័យជំនះជាតម្លៃដ៏សំខាន់មួយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយ IDF ផ្តោតលើជ័យជំនះដែលទាក់ទងគ្នា ឬការរារាំង។

គួរបញ្ជាក់ថា លោក Zamir បានចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃពុធ ជាអគ្គសេនាធិការថ្មីរបស់អ៊ីស្រាអែល ៕

ដោយ៖ ពេជ្រ                  

Written by 

Related posts

Leave a Comment